(សៀមរាប)៖ អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក លឹម សម្បត្តិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញអំពីរបៀបពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ក្រោយទទួលបានការ ឧបត្ថម្ភដោយក្រុមហ៊ុន Temple Group ជូនដល់បងប្អូនកងកម្លាំងចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ប្រើប្រាស់។
នៅថ្ងៃដដែលនេះ អធិការនគរបាលស្រុក បានប្រជុំជួរជាមួយ លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩ឃុំ និងកំលាំងត្រៀមអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាអ្វីមួយ។
ក្នុងឱកាសនេះ លោក លឹម សម្បត្តិ បានថ្លែងថា «ខ្ញុំបានធ្វើការបង្ហាញអំពីរបៀបពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងចែកម៉ាស់ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Temple Group ជូនដល់បងប្អូនកងកម្លាំង ចំណុះអោយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងប្រើប្រាស់ផងដែរ»។
លោកអធិការ ក៏សូមអរគុណដល់ក្រុមហ៊ុន Temple Group ដែលផ្តល់ម៉ាស់ដល់កម្លាំង និងសូមជូនអោយគណៈគ្រប់គ្រងក្រុមហ៊ុន Temple Group និងបុគ្គលិកមានសុខភាពល្អទទួលជោគជ័យ ការងារគ្រប់ភារកិច្ច៕