(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនអគ្គស្នងការរងនគរបាលជាតិចំនួន ១៦រូប។ នេះបើតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាលជាតិ ចំនួន៣រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក មួង សុធា
*ទី២៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី
*ទី៣៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង (បន្ថែមលើមុខងារបច្ចុប្បន្ន)។ ការតែងតាំងអគ្គស្នងការរងនគរបាលជាតិទាំង៣រូបនេះ បានធ្វើឡើងក្រោមអគ្គស្នងការរងនគរបាលជាតិចំនួន៤រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

ខាងក្រោមនេះជាខ្លឹមសារលម្អិត នៃសេចក្តីសម្រេចប្រគល់ភារកិច្ច៖