(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយក ក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត នឹងបញ្ជាក់ជុំវិញប្រធានបទ៖ «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺ Covid-19 និងការលើកលែងពន្ធប្រថាប់ត្រា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងបណ្ឌិត គីម ហ៊ាង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.