(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងមុខងារសាធារណៈ» នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមជំរាបថា ក្រសួងមុខងារសាធារណៈ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យមុខងារសាធារណៈ នៃប្រទេសកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការការអភិឌ្ឍជាតិ ព្រមទាំងស្របតាមការវិវត្តន៍ជាអន្តរជាតិ៕