(សៀមរាប)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការផ្អាកការបណ្ដុះបណ្ដាលនៅតាមសាលា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ដែលស្ថិតក្រោមឱវាទរបស់ខ្លួនជាបណ្ដោះអាសន្ន នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា វិធានការនេះជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 បន្ទាប់ពីបានរកឃើញករណីឆ្លងលើខ្លួនបុរសម្នាក់ ដែលបានប៉ះផ្ទាល់ជាមួយជនជាតិជប៉ុនកាលពីពេលថ្មីៗកន្លងទៅ។

គួរជម្រាបថា ការប្រកាសយ៉ាងដូច្នេះរបស់ក្រសួងទេសចរណ៍ ត្រូវបានធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកការបង្រៀនបណ្ដោះអាសន្នគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យដល់ឧត្តមសិក្សានៅក្រុងសៀមរាបនេះមួយគត់។

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖