(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ កម្ពុជាប្រកាសថា បុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជនជាតិជប៉ុន (Video inside) (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ឆ្លងជំងឺនេះ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកម្មវិធីអង្គរសង្រ្កាន្តនៅខេត្តសៀមរាប (Video inside) (ចុចអាន)
៤៖ ចិនបញ្ជាក់ជាផ្លូវការថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបញ្ចេញនៅអំឡុងខែមេសាខាងមុខនេះ (ចុចអាន)
៥៖ កម្ពុជា-ចិន ប្រកាសរួមគ្នា មិនលុបចោលការធ្វើសមយុទ្ធនាគមាស២០២០ នៅខែមីនានេះ ទោះបីកំពុងប្រឈមវីរុសកូរ៉ូណា ឬ Covid-19 (ចុចអាន)
៦៖ ក្រុមអ្នកជំនាញឯកទេសសុខាភិបាលអះអាងថា ការដួលសន្លប់ មិនពាក់ព័ន្ធនឹងជំងឺកូវីត១៩នោះទេ (ចុចអាន)
៧៖ រាជរដ្ឋាភិបាលត្រៀមថវិកា៣០លានដុល្លារ ការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ (ចុចអាន)
៨៖ គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវកាត់បន្ថយចំណាយ៥០% លើកលែងក្រសួងការបរទេស, ពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី បន្ថយ២៥% ដើម្បីជួយសេដ្ឋកិច្ចដែលប៉ះពាល់ដោយ Covid-19 (ចុចអាន)
៩៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ឲ្យចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ចំពោះម្ចាស់សំណង់អគារគ្មានច្បាប់ (ចុចអាន)
១០៖ ក្រសួងការងារ អំពាវនាវ ៤ចំណុចដល់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល (ចុចអាន)