Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី០៨ ខែមីនា៖ បង្ក្រាបបាន២០ករណី ឃាត់ខ្លួន៤៦នាក់

08-03-2020 17:25

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី និងករណីជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២០២៨ករណី ឃាត់មនុស្ស៤០៧៨នាក់ (ស្រី២៦១នាក់)៕