(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងមុខងារសាធារណៈ» នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕