(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញកៅស៊ូ។

អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា៖

* ពុំជាប់អាករនាំចេញ បើតម្លៃគិតអាករនាំចេញទាបជាង ១៤០០ដុល្លារអាមេរិកក្នុង១តោន។

* ជាប់អាករនាំចេញ២៥ដុល្លារ ក្នុង១តោន បើតម្លៃគិតអាករនាំចេញចាប់ពី ១៤០០ឡើង តែទាបជាង១៨០០ដុល្លារក្នុង១តោន

* ជាប់អាករនាំចេញ៥០ដុល្លារក្នុង១តោន បើតម្លៃគិតអាករនាំចេញចាប់ពី ១៨០០ឡើង តែទាបជាង២៥០០ដុល្លារក្នុង១តោន

* ជាប់អាករនាំចេញ១០០ដុល្លារក្នុង១តោន បើតម្លៃគិតអាករនាំចេញចាប់ពី២៥០០ឡើង តែទាបជាង៣៥០០ដុល្លារក្នុង១តោន

* ជាប់អាករនាំចេញ ២០០ដុល្លារក្នុង១តោន បើតម្លៃគិតអាករនាំចេញចាប់ពី៣៥០០ដុល្លារ ក្នុង១តោនឡើងទៅ៕