(ក្រចេះ)៖ អាវុធហត្ថក្រុងក្រចេះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ បានចែកអំណោយជូនពលរដ្ឋក្រីក្របំផុតមកពីសង្កាត់ចំនួន ៥ នៅក្រុងក្រចេះ ព្រមទាំងរៀបចំអាហារពេលព្រឹកជូនពួកគាត់ពិសាមួយពេលផងដែរ ដោយធ្វើនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះតែម្ដង។
លោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងថា ការរៀបចំចែកអំណោយដល់ពលរដ្ឋក្រីក្រនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាធហត្ថខេត្តក្រចេះ ហើយចែកជូនដល់ពលរដ្ឋចំនួន ២៥គ្រួសារ មកពីសង្កាត់ចំនួន ៥ ដោយក្នុងនោះក្នុង១គ្រួសារទទួលអង្ករ១បេ ទឹកស៊ីអ៉ីវ ១យួរ មី ១កេះ, ស្ករស ១គីឡូក្រាម ទឹកក្រូច ១កេះ ត្រីខកំប៉ុង ១យួ។
លោកមេបញ្ជាការអាវុធហត្ថក្រុងរូបនេះបានបន្តទៀតអំណោយទាំងនេះ គឺជាថវិកាបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា និងថវិការរបស់លោកមួយចំនួនផងដែរ ហើយលោកនឹងកៀរគរប្រមូលថវិកាពីសប្បុរសជន ដើម្បីជួយពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកបំផុតរៀរាល់២ខែម្ដង។
លោកថាដោយមើលឃើញពលរដ្ឋមួយចំនួន ដែលជាចាស់ជរាមានជីវភាពក្រីក្រលំបាក់នោះ លោកនឹងព្យាមប្រមូលថវិការពីសប្បុរសជន ដើម្បីជួយកាត់បន្ថយភាពលំបាករបស់គាត់បានមួយកម្រិត៕