គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៤នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមីនាម្សិលមិញ
08-03-2020 07:11
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៩នាក់ និងរបួសធ្ងន់៧នាក់ ក្នុងនោះមិនពាក់មួក១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកានស្ដាំ, ស្រវឹង, កត្តាយាន, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕