(ភ្នំពេញ)៖ ដើម្បីបង្ការ និងបារម្ភពីការរីករាលដាលនៃជំងឺ COVID-19 នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបិទការរៀបចំអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទនៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការមិនប្រារព្ធព្រឹត្តិការអង្គរសង្ក្រាន្តនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឱ្យបិទសាលានៅទីរួមខេត្តជាបណ្តោះអាសន្នផងដែរ។
វិធានការទាំងនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញថា ជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាប បានកើតជំងឺ COVID-19 ដែលឆ្លងពីជនជាតិជប៉ុន៕