(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រុមគ្រូពេទ្យរបស់យើងមានជំនឿក្នុងព្យាបាលបុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ផ្ទុកមេរោគ Covid-19 ឲ្យជាសះស្បើយ ក្រោយពីបទពិសោធន៍ព្យាបាលបុរសជនជាតិចិននាលពេលកន្លងមក។
ការថ្លែងបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕