(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ Covid-19 នៅខេត្តសៀមរាប។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា សន្និសីទសារព័ត៌មាននៅល្ងាចនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។