(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អនុប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យទាំងបួន លោកប្រធានស្រុកប្រតិបត្តិទាំងបួន លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ និងបុគ្គលិកមន្ត្រីរាជការ ដែលជានារីមកពីមណ្ឌលសុខភាពទាំង៤៥ សរុបវត្តមានចូលរួមចំនួន២០០នាក់។
លោក កែរ រដ្ឋា បានថ្លែងកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ ជាពិសេសនារីដែលបានបម្រើ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងលះបង់ការងារក្នុងគ្រួសារ ទៅបំពេញការងារក្នុងមន្ទីរពេទ្យខេត្តស្រុកប្រតិបត្តិ និងតាមមណ្ឌលសុខភាពនានាទាំងអស់នេះ គឺជាទឹកចិត្តរបស់នារី ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិស្រ្តី ដោយសម្តេចតេបានចាត់ទុកស្រ្តី គឺជាមាតាពិភពលោកងផងដែរ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងភរិយាក៏បានជូនបាច់ផ្កា និងកាដូជូនដល់ភរិយាថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល និងមន្ត្រីចំនួន២០០នាក់ក្នុងម្នាក់ៗ ទទួលបានសារ៉ុងសឹង១ និងថវិកា៣ម៉ឺនរៀលផងដែរ៕