(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល ត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ​សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផាកពិន័យនៅនឹងកន្លែងគោលដៅ ត្រួតពិនិត្យក្នុងក្របខ័ណ្ឌទូទាំងប្រទេសមានរថយន្តចំនួន ៥៤៩៦គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ ហើយរថយន្តទាំងនោះ តម្រូវឲ្យបង់ពន្ធប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យទោសទណ្ឌមានចំនួន ៤៣៤៦.៩៧លានរៀល (ប្រមាណជាង១លានដុល្លារ)៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ៖