(ភ្នំពេញ)៖ វិថីមួយនេះ មិនមែនទទួលបានមកដោយចៃដន្យ រឹតតែមិនមែនទទួលបានមកដោយការសូកប៉ាន់ តែវាបានមកដោយការខិតខំពិត ទេពកោសល្យពិតៗ ដែលបេក្ខជន SPY Guys & Girls ពីមួយជំនាន់ទៅមួយជំនាន់ បានឆ្លងកាត់ ឧបសគ្គជាច្រើន ការដុះខាត់ពីសំណាក់លោកគ្រូអ្នកគ្រូ និងការខិតខំដល់ទីបំផុត ទើបទទួលបាន ជោគជ័យលើវិថីសិល្បៈមួយនេះ។
កម្មវិធី SPY Guys & Girls Contest Season 5 Change Your Life ផ្លាស់ប្តូរជីវិតអ្នកចេញពី ពេទ្យកោសល្យដ៏ពិតប្រាកដរបស់លោកអ្នក។ SPY Guys & Girls Contest ពីមួយឆ្នាំទៅមួយឆ្នាំ ពិតជាមានការវិវឌ្ឍទៅមុខជានិច្ច ទាំងកម្មវិធី ទាំងបេក្ខជនបេក្ខនារី ជាពិសេសគណៈកម្មការឆ្នាំនេះ ក៏កាន់តែប្លែកពិសេសតែម្តង ចង់ដឹងថាគណៈកម្មការឆ្នាំនេះប្លែកយ៉ាងណាខ្លះ ពួកយើងនឹងបានជួបពួកគាត់។
គណៈកម្មការទាំង ៣រូប បាននិយាយពីលក្ខខណ្ឌកម្មវិធី គ្មានខ្សែ គ្មានការសូកប៉ាន់ ពឹងលើសមត្ថភាពពិតៗដោយជម្រុះដំបូងនេះ ចេញពីការដាក់ពិន្ទុទៅលើចំណុចសំខាន់៣យ៉ាង គឺសំឡេង៦០% និងសម្រស់បូកកិរិយាមារយាទ ៤០% ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ មីនា ឆ្នាំ២០២០។
កម្មវិធី នឹងមានការជម្រុះបេក្ខភាពរាប់ពាន់នាក់នៅទូទាំងប្រទេស ឱ្យសល់ត្រឹមបេក្ខជន ៥០ នាក់ បេក្ខនារី ៥០ នាក់ ដោយបេក្ខភាពទាំង ១០០ នាក់ នឹងត្រូវសម្ដែងសមត្ថភាពលើឆាក ចម្រាញ់សល់ត្រឹមតែ បេក្ខជន ៥ រូប និងបេក្ខនារី ៥ រូប នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ មីនា ឆ្នាំ២០២០។ បន្ទាប់មក បេក្ខជនបេក្ខនារីទាំង ១០ រូប នឹងត្រូវបានហ្វឹកហាត់ជំនាញសិល្បៈ ច្រៀងរាំ សម្ដែង ក្នុងវគ្គផ្តាច់ព្រ័ត នៅលើឆាក់ MyTV ក្នុងខែឧសភា ឆ្នាំ២០២០។
សម្រាប់បេក្ខជនបេក្ខនារី ដែលទទួលបានជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ប្រាក់ខែ អាល់ប៊ុម ចម្រៀង Presenter SPY Wine Cooler TVC រួមទាំងការងារសិល្បៈផ្សេងៗ ទៀត។ បេក្ខភាពដែលស្ថិតក្នុងចំណោម Top 10 ក៏ទទួលបានរង្វាន់លើកទឹកចិត្ត និងការងារសិល្បៈផ្សេងៗ ទៀតផងដែរ៕