(ភ្នំពេញ)៖ បុរសជាស្វាមីដែលប្រកបរបរជាអ្នកបើកឡានដឹកឥវ៉ាន់ លោក អ៊ុក សុខរិត បានគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលមានតម្លៃស្មើរ ៥០លានរៀល កាលពីចុងខែកុម្ភៈកន្លងទៅ ធ្វើឱ្យជីវិតគ្រួសាររបស់លោកប្រែប្រួលមុខមាត់យ៉ាងមិនគួរឱ្យជឿ។
បើតាមលោកសុខរិតបានឱ្យដឹងថា៖ « ខណៈពេលកំពុងចតឡានដឹកឥវ៉ាន់ ខ្ញុំនឹកឃើញចង់ហូបវើកWURKZ មួយកំប៉ុងកុំឱ្យងងុយគេងព្រោះត្រូវបើកឡានពេលថ្ងៃ ស្រាប់តែគាស់មកភ្លាមខ្ញុំនិយាយលែងចេញតែម្តង រហូតព្រូឡានអង្គុយក្បែរកេស ហៅបានខ្ញុំស្រែកហ៊ោយកតែម្តងថា ត្រូវ៥០លានហើយ»។
លោកបន្តទាំងរំភើបថា៖ «៥០លានរៀល ដែលមួយជីវិតនេះ ខ្ញុំមិនធ្លាប់កាន់ទាល់តែសោះនោះ នឹងយកទៅពង្រីកមុខរបរប្រពន្ធខ្ញុំដែលជាអ្នកលក់ចាប់ហួយតូចល្មមនៅផ្ទះម្តុំឈូកវ៉ា២ ខណ្ឌសែនសុខ ឱ្យកាន់តែធំតែម្តង ក្រែងសម្រួលបន្ទុកគ្រួសារបានធូរធារជាងមុន»។