(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ០៨មីនា ឆ្នាំ២០២០។
ក្នុងទិវាដ៏វិសេសវិសាលនេះ សម្ដេចពញាចក្រី ហេង សំរិន សូមកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ប្រកបដោយគុណធម៌សប្បុរសធម៌ និងបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ សីលធម៌សង្គម គុណតម្លៃ សេចក្ដីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ដ្រី និងក្មេងស្រី នៅក្នុងសង្គម សំដៅចូលរួមរក្សាសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនឥតឈប់ឈរ ស្របតាមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឧត្តមភរិយា ជាមាតា ជាជីដូនដ៏ឆ្នើមមួយរូប ប្រកបដោយព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំស្ដ្រីមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃថ្លៃថ្លា ពិសេសតែងយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាក ជូនប្រជាជនរងគ្រោះគ្រប់រូប និងនៅគ្រប់ទិសទីទូទាំងប្រទេស និងបានរួមចំណែកយ៉ាងផុសផុលនៅគ្រប់សកម្មភាពសង្គម ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ និងក្នុងនាមសម្ដេចពញាចក្រី ហេង សំរិន ផ្ទាល់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមជួបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕