(ភ្នំពេញ)៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ រស់នៅផ្ទះលេខ៣ ផ្លូវលេខ១០០B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញលិខិតបំភ្លឺមួយ ដោយច្រានចោលការចោទ ប្រកាន់ទាំងឡាយថា លោកស្រីបានទៅឈូសឆាយដីគ្មានឯកសារត្រឹមត្រូវនៅស្រុកស្រែអំបិល ខេត្តកោះកុង។
នៅក្នុងលិខិតបំភ្លឺដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី ខៃ ណារិន បានបញ្ជាក់សារព័ត៌មានមួយថា លោកស្រីមិនបានទៅឈូសឆាយ គ្មានព្រំប្រទល់ គ្មានឯកសារច្បាស់លាស់លើដីទំហំ ៥៨ហិកតា ស្ថិតនៅភូមិកែផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងនោះឡើយ ពោលលោកស្រីបានទិញដីទាំងនោះត្រឹមត្រូវ ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវទាំងអស់៕
ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់លោកស្រី ខៃ ណារិន៖