(ភ្នំពេញ)៖ សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី «ស្ត្រី និងវិធីសាស្រ្ដដ៏វៃឆ្លាតក្នុងការមើលថែក្មេង» ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង១១៖៣០ព្រឹក។
លោកអ្នកប្រាកដជានៅចាំវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍យូរឆ្នាំ លោក Christopher Lee ជាស្ថាបនិកនិងជាគ្រូបង្គោលបណ្តុះបណ្តាលរបស់អង្គការ HEDC អន្តរជាតិ លោកធ្លាប់បានអញ្ជើញមកចែករំលែកចំណេះដឹង ស្តីអំពី វិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក នាពេលកន្លងមក។
សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី «ស្ត្រីនិងវិធីសាស្រ្ដដ៏វៃឆ្លាតក្នុងការមើលថែក្មេង» ជាសិក្ខាសិលាទី២ សម្រាប់លោកក្នុងការធ្វើបទបង្ហាញអំពី ការយល់ដឹងពីការវិវត្តន៍របស់កូនក្មេង គន្លឹះក្នុងការដោះស្រាយបញ្ហា ជាមួយកូនក្មេង ព្រមទាំងប្រធានបទផ្សេងទៀតដែលទាក់ទងទៅនឹងការមើលថែ ក្មេងៗបន្ថែមទៀត។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណជនដែលជាមាតាបិតា ជាពិសេស បងប្អូនស្ត្រីជាម្តាយដែលមានតួនាទី មើលថែក្មេងៗ ដើម្បីអប់រំនិងដោះស្រាយបញ្ហារបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា សម្រាប់សិក្ខាសាលានេះ ជាសិក្ខាសាលាលើកទី៦ ផងដែរ ដែលរៀបចំឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប។ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន ឱ្យបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/P5XmPN1HUn7oWAwY9