(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
សម្រាប់ការផ្អាកផ្គត់ផ្គង់ទឹកនេះ មានរយៈពេលប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទី ដល់ម៉ោង២៤៖០០នាទីយប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕