Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការខេត្តកំពង់ធំ ករណីជួញដូរគ្រឿងញៀន

06-03-2020 11:34

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ មន្ត្រីនគរបាលខេត្តកំពង់ធំ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្ត ករណីជួញដូរគ្រឿងញៀន។ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ រហូតបញ្ជូនទៅកាន់សាលាដំបូងនេះ បានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញា កំពុងធ្វើសកម្មភាពជួញដូរសារធាតុញៀន ខុសច្បាប់ ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី០៤ ខែមីនា។

ជនសង្ស័យទាំង២នាក់ខាងលើរួមមានទី១៖ ឈ្មោះ ម៉ឹល គុំភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២៖ ឈ្មោះ ង៉ែត វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្ស៉ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ១៥កញ្ចប់ មានទម្ងន់ ១៩.៥ក្រាម និង
ទូរស័ព្ទដៃចំនួន ០៣គ្រឿង៕