Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នារីវ័យក្មេងបើករថយន្តសេរីទំនើប Mercedess ស្លាកលេខភ្នំពេញ2BD-9899 បុករះរថយន្តជាច្រើនគ្រឿងនៅជិតវត្តភ្នំ

05-03-2020 23:40

(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបម៉ាក Mercedess ពាក់ស្លាកលេខភ្នំពេញ 2BD-9899 បុករះរថយន្តជាច្រើនគ្រឿងនៅជិតវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាម៉ោងជាង១១យប់អាធ្រាតថ្ងែទី៥ ខែមីនា ឆ្នាំ២០២០។

មុនកើតហេតុគេបានឃើញនារីវ័យក្មេងដែលបើករថយន្តសេរីទំនើបខាងលើតាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់មុខចំនុចក្រសួងសារធារណការ ក៏បានបុករះរថយន្តជាច្រើនគ្រឿងរងការខូចខាត តែមិនមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុភាគីខាងរថយន្តម៉ាក Mercedess ព្យាយាមដោះស្រាយនៅកន្លែងកើតហេតុ ប៉ុន្តែដោះស្រាយមិនបាន ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចុះមកវាស់វែងដើម្បីបញ្ជូនរថយន្តពាក់ព័ន្ធទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕