(ភ្នំពេញ)៖ បងប្អូនខ្មែរយើងប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិរបស់ កសិករខ្មែរបន្ថែមលើទំនួញដីធ្លីផ្ទះល្វែងក៏ ដូចជាផលិតកម្មដែល លោកកំពុងមានរាល់ថ្ងៃគ្រោងបើកផ្សារដែល ប្រមូលទិញតែផលិតផលធម្មជាតិ របស់កសិករខ្មែរ នេះត្រូវបានមហាជនគាំទ្រជាខ្លាំងព្រោះវាចំណែកធំ មួយជួយដល់កសិករខ្មែរឲ្យមានទីផ្សារ។ នៅថ្ងៃទី ១៥ខែមិនា ឆ្នាំ២០២០ ផ្សារមួយ នេះនឹងបើកដំណើរការសាកល្បងដែល តាំងផ្សារគឺនៅ កណ្ដាល Olympia តែម្ដង ខណៈវត្តមាន «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» ដែលត្រៀមបើកសម្ពោធ នាពេលឆាប់ៗ ខាងមុខនេះនឹងចូលរួមចំណែក ជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការលើកឡើងពីអ្នកគ្រប់គ្រងផ្សារផ្សារ របស់លោកឧកញ៉ាវ័យក្មេង កំពុងមានប្រជាប្រិយភាពនេះ ក្រុមហ៊ុនបានប្រមូលទិញ កសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រង និងប្រមូលទិញជាមួយកសិករ សរុបមានរហូតដល់ទៅ១៨ ខេត្តឯណោះសម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ទៅលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អ្វីដែលជាទំនុកចិត្តនោះកសិផល ទាំងអស់ត្រូវបានតាមដាន ត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់តែម្ដង ក្នុងនោះដែរ កសិករទាំងអស់ត្រូវបានចុះ កិច្ចសន្យានិង កុងត្រាស្របតាមគោលការណ៍ ដាំដុះតាមគោលការណ៍ធម្មជាតិ។ ដើម្បីជួយដល់កសិករ ក្រុមហ៊ុនបានបញ្ជូនធនធានមនុស្ស គ្រប់ជំនាញចុះពន្យល់ និងណែនាំក្នុងការដាំដុះតាមគោលការណ៍ ធម្មជាតិដោយមិន ប្រើប្រាស់សារធាតុគីមី។

ជាមួយនឹងការប្រមូលទិញនេះផងដែរ ប្រសិនបើកសិករណាមួយ មានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈ ប្រើប្រាស់សារធាតុគីមីនឹង ត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពីក្រុមហ៊ុនរយៈពេលមួយឆ្នាំ។ជាមួយគ្នានេះ«ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា» ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ជៀសវាងកសិករផ្សេងយកគំរូតាម។

តាមផែនការផ្សារដែល ប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រជាខ្លាំងព្រោះវាចំណែកធំមួយ ជួយដល់កសិករខ្មែរឲ្យមានទីផ្សារ គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០ ២០ គឺ នៅកណ្ដាលផ្សារទំនើប Olympia តែម្ដង ហើយគ្រោង នឹងពង្រីករហូតដល់ ទៅ ២៥០សាខា ទូទាំងប្រទេសឯណោះ ដែលជំហានដំបូងគឺសម្រុកធ្វើនៅភ្នំពេញនឹងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរីក៏ដូចជា ទីប្រជុំជនធំៗនឹងមានវត្តមាន «ផ្សារកសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រប់ទីកន្លែង ។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញតាម អន ឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាមទំនិញដែលលោកអ្នក ត្រូវការត្រឹមតែ ២០នាទី បន្លែផ្លែឈើឬត្រីសាច់ដែល លោកអ្នកកម្មង់នោះនឹងដឹកជូនដល់ ផ្ទះលោកអ្នកតែម្ដង៕