(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានបន្តភាពជោគជ័យរបស់ខ្លួន លើទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់លេខ១ លើចំនួនសរុប នៃប្រតិបត្តិការជួញដូរប្រចាំខែមករា ឆ្នាំ២០២០ ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើង សាឧបករណ៍និស្សន្ទទាំងអស់។
ចំណាត់ថ្នាក់នេះត្រូវបានចេញផ្សាយ ជាសាធារណៈដោយគណៈកម្មការមូលបត្រកម្ពុជា ហើយជាចំណាត់ថ្នាក់ល្អជាប្រចាំ របស់ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លា របស់អតិថិជនក៏ដូចជា ជំនាញវិជ្ជាជីវៈ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានខំប្រឹងខ្នះខ្នែងប្រមូលផ្តុំ អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុដែលមានសមត្ថភាព ផ្ដល់នូវការវិភាគទីផ្សារ និងការណែនាំលើការជួញដូរប្រកបដោយវិជ្ជាជីវៈ ចែករំលែកការបណ្ដុះបណ្ដាល ចំណេះជំនាញក្នុងការជួញដូរជាបន្តបន្ទាប់ និងផ្ដល់នូវការអប់រំផ្នែកហិរញ្ញវត្ថុ យ៉ាងទូលំទូលាយដល់សាធារណជន។
លទ្ធផលនេះក៏មានការចូលរួមចំណែកពី សេវាអតិថិជនគួរឱ្យពេញចិត្តរបស់ក្រុមហ៊ុន កម្មវិធីជួញដូរដែលគួរឱ្យទុកចិត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ នឹងបទពិសោធន៍ជួញដូរដ៏ល្អឥតខ្ចោះ។
គុណសម្បត្តិមិនអាចរំលងទាំងនេះ កំពុងទាក់ទាញវិនិយោគិនកាន់តែច្រើន ឱ្យមកជ្រើសរើស សេវាកម្មវិនិយោគរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
ចាប់តាំងពីដើមឆ្នាំ២០១៩ គណៈកម្មការមូលបត្រកម្ពុជា តែងតែចេញផ្សាយនូវរបាយការណ៍ ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទប្រចាំខែ ដោយផ្តោតជាចម្បងលើចំនួនសរុបនៃ ប្រតិបត្តិការជួញដូរនៅក្នុងខែនីមួយៗ របស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ទាំងអស់នៅកម្ពុជា។
សារៈប្រយោជន៍នៃរបាយការណ៍នេះ គឺការលើកកម្ពស់ទីផ្សារស្របច្បាប់ និងតម្លាភាពនៃការជួញដូរ ការបង្កើតឲ្យមានការប្រកួតប្រជែងជាវិជ្ជមាន ក្នុងចំណោមក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍និស្សន្ទ ដើម្បីឲ្យពួកគេបន្តបង្កើនស្តង់ដាររបស់ខ្លួន ក៏ដូចជាការផ្តល់ជូនសាធារណជន ជាពិសេសវិនិយោគិន នូវការធ្វើបច្ចុប្បន្នភាពដ៏សំខាន់លើ លំដាប់នៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខ។
លោក ជា សុធា នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឲ្យដឹងថា សមិទ្ធិផលនេះអាចបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា។ ជាលទ្ធផលដ៏ល្អប្រសើរសម្រាប់យើង ហើយនឹងលើកទឹកចិត្តយើងឱ្យសម្រេចបាននូវ លទ្ធផលកាន់តែធំជាងនេះទៀតនាពេលអនាគត។
លោក សុធា ក៏បានសសើរ និងផ្ដល់ការគាំទ្រទៅលើការសម្រេចចិត្ត របស់គណៈកម្មការមូលបត្រកម្ពុជា ដែលបានចេញផ្សាយរបាយការណ៍នៃ ប្រតិបត្តិការជួញដូរប្រចាំខែ។ លោកបានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានផ្ដល់ការទុកចិត្ត និងការគាំទ្រមកលើក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
ជាមួយនឹងការបេ្តជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងភាពជោគជ័យ សម្រាប់ទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល នឹងបន្តបង្កើតសមិទិ្ធផលផ្សេងៗបន្ថែមទៀត៕