(ភ្នំពេញ)៖ លោក ប៉ោ សួន ប្រធានអង្គការចាត់តាំងយុវជន នៃគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានរៀបចំកម្មវិធី ពិសារអាហារសាមគ្គីជុំគ្នា ជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងឡាសវេហ្កាស។
អាហារសាមគ្គីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅអាមេរិក) ដោយមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណ ៥០នាក់ ក្នុងបរិយាកាសសប្បាយរីករាយជាទីបំផុត។
លោក ប៉ោ សួន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទីក្រុងឡាសវេហ្គាសនេះ មានចំនួនប្រមាណ ២៥០គ្រួសារ ប៉ុន្តែពួកគាត់បានអញ្ជើញចូលរួមក្នុងពិធី យ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់។
លោកថ្លែងថា ការជួបជុំមហាគ្រួសារខ្មែរ នៅសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយជាអនេក ហើយលោកក៏សូមអរគុណដល់បងប្អូនខ្មែទាំងអស់គ្នា ដែលតែងតែចំណាយពេលវេលា ក្នុងការចូលរួមសកម្មភាពនានា របស់គណបក្សប្រជាជនកម្ពុជា៕