(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជននាំគ្នាសង្ស័យថា ករណីដួលសន្លប់ ឬដួលស្លាប់នោះដោយសារជំងឺ Covid-19។
សន្និសីទសារព័ត៌មាន នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៣៖០០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី។
សន្និសីទនេះនឹងមានការអញ្ជើញចូលរួមពី៖
១៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
២៖ លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា
៣៖ លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា
៤៖ លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត។
៥៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៕