(ភ្នំពេញ)៖ តន្ត្រីទេសចរណ៍ Cambodia Brew the Beat របស់ស្រាបៀរ កម្ពុជា នឹងធ្វើដំណើរ ទៅដល់ទីរួមខេត្តកំពង់ចាមហើយនាចុងសប្តាហ៍ថ្ងៃទី ៦-៧ មីនា ខាងមុខនេះ នៅលើទឹកដីសួនកំពុងរង់ចាំដែលជា ទីតាំងទី 13 នៃដំណើរកម្សាន្តទំាងមូលសរុប ២៤ ខេត្តក្រុង។
តារាចម្រៀងដែលនឹងត្រូវចូលរួមផ្តល់ភាពសប្បាយរីករាយក្នុងការប្រគំតន្ត្រីនេះរួមមាន៖ លោក ឆន សុវណ្ណារាជ អ្នកនាង ពេជ្រ សោភា សុខ ស្រីនាង វី ឌីណែត រ៉េត ស៊ូហ្សាណា Step សំ សុវណ្ណារ៉ាក់ គង់ ចំរើន កែវ សុបញ្ញា និង លោកវង្ស តារារតនា។
ដូច្នេះលោកស្រី គង់ កុសល នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគោរពអញ្ជើញពលរដ្ឋខេត្តកំពង់ចាមចូលរួមទស្សនាផ្ទាល់ និង ទទួលយកភាពសប្បាយរីករាយ ជាមួយកម្មវិធីតន្រ្តីឆ្នាំថ្មីពីស្រាបៀរកម្ពុជាទាំងអស់គ្នា ហើយសម្រាប់ពលរដ្ឋកម្ពុជាទូទាំងប្រទេសក៏អាចតាមដានទស្សនាការផ្សាយផ្ទាល់អំពីកម្មវិធីនេះចាប់ពីម៉ោង ៨ល្ងាច តទៅផងដែរ។
បញ្ជាក់ តន្រ្តីស្រាបៀរ កម្ពុជា បានចាប់ផ្តើមចេញដំណើរតាំងពីសប្តាហ៍ទី២ ខែធ្នូឆ្នាំ២០១៩ មកម្លេះ ដូច្នេះបើគិតមកត្រឹមពេលនេះតន្ត្រីទេសចរណ៍បានប្រព្រឹត្តទៅបានចំនួន ១២ ខេត្តក្រុងហើយ ដោយបន្សល់ទុកនូវភាពសប្បាយរីករាយ យ៉ាងខ្លាំងដល់អ្នកចូលរួមទស្សនាផ្ទាល់៕