(ភ្នំពេញ)៖ លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ ម្ចាស់ពានរង្វាន់អ្នកដឹកនាំផ្នែកថែទាំសុខភាពអន្តរជាតិកំពូលមួយរូបក្នុងចំណោម១០០នាក់ (IFAH Top 100 International Healthcare Leaders) បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជាតាមរយៈមន្ទីរពេទ្យអន្តរជាតិថ្មីមួយ ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) ដែលនឹងបើកដំណើរការនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។
មានកំណើតនិងសញ្ជាតិសិង្ហបុរី លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ ពោរពេញដោយបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យសុខាភិបាល និងជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងអំឡុងពេលវិបត្តិវីរុសសា (SARS) នៅឆ្នាំ២០០៣ នៅឯមន្ទីរពេទ្យតាន់តុកសេង ដ៏ល្បីល្បាញមួយនៅប្រទេសសឹង្ហបុរី។
តាមរយៈមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដែលមានទស្សនៈវិស័យនិងឆន្ទៈខ្ពស់ក្នុងការជួយថែទាំសុខមាលភាពប្រជាពលរដ្ឋកម្ពុជា លោក គ្រីស្តូហ្វ័រ ក៏សម្រេចចូលមកដឹកនាំជានាយកប្រតិបត្តិរបស់មន្ទីរពេទ្យមួយនេះជាមួយអ្នកជំនាញជាច្រើនទៀត មកពី សិង្ហបុរី បារាំង អាមេរិក និងកាណាដា។
មុនពេលលោកចូលរួមជាមួយមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ លោកបណ្ឌិត គ្រីស្តូហ្វ័រ ធ្លាប់មានបទពិសោធន៍ជានាយកប្រតិបត្តិនៅស្ថាប័នធំៗដូចជា មន្ទីរពេទ្យតាន់តុកសេងនៅប្រទេសសិង្ហបុរី, NTUC Healthcare Group, Jackson Pharma, Cyrus Healthcare Group, សមាជិកនៃ គណៈកម្មការសុខាភិបាលសភាសិង្ហបុរី និង ជាទីប្រឹក្សាជាន់ខ្ពស់ក្នុងស្ថាប័នផ្សេងៗទៀត។
លោកបណ្ឌិត គ្រីស្តូហ្វ័រ បានមានប្រសាសន៍ថា “ជាមួយនឹងបទពិសោធន៍ក្នុងវិស័យសុខាភិបាល និងអាជីវកម្មជាច្រើនឆ្នាំរបស់ខ្ញុំ ខ្ញុំមានភាពជឿជាក់យ៉ាងមុតមាំថាខ្ញុំអាចចូលរួមចំណែកមិនត្រឹមតែជាមួយមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសកម្ពុជានៅក្នុងវិស័យផ្សេងៗទៀត។ សូមយើងទាំងអស់គ្នាចូលរួមធ្វើនូវអ្វីៗដែលល្អដើម្បីឲ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង”។
លោកបណ្ឌិត គ្រីស្តូហ្វ័រ បានបន្ថែមថា «សេវាកម្មនិងស្តង់ដារដែលយើងនាំមកកម្ពុជាសុទ្ទតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ»។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ជាមួយនឹងចក្ខុវិស័យឲ្យក្លាយទៅជាដៃគូឈានមុខគេក្នុងការថែទាំសុខភាពប្រចាំជីវិតរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលជំងឺគ្រប់ប្រភេទ សូមទំនាក់ទនង៖ អគារលេខ ១៦ & ១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់គោ វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ ទូរសព្ទ៖ 085 68 95 68; 098 68 95 68; 067 68 95 68៕