(ភ្នំពេញ)៖ នៅចន្លោះទីក្រុងរណបកាំកូ និងខណ្ឌទួលគោក បាននឹងកំពុងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ពោលគឺ វត្តមាននៃគម្រោងខុនដូ លំនៅឋាន និងសំណង់អគារជាច្រើន ដែលកំពុងរីកដុះដាលដូចផ្សិតនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ។
គម្រោងមួយក្នុងចំណោមគម្រោងជាច្រើននោះគឺ The Hexa ដែលជាគម្រោងអភិវឌ្ឍខុនដូប្រណីតកម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។
គម្រោង The Hexa ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះមានប្រភពមកពី តៃវ៉ាន់ គឺក្រុមហ៊ុន SJS Construction & Development។ នេះមិនមែនជាគម្រោងទីមួយនៅកម្ពុជារបស់ ក្រុមហ៊ុន SJS Construction & Development នោះទេ។
ក្រុមហ៊ុនធ្លាប់បានសាងកេរិ៍តឈ្មោះល្អរបស់ខ្លួននៅក្នុងទីផ្សារនៅកម្ពុជាជាមួយការជោគជ័យយ៉ាងខ្លាំងបំផុត ជាមួយគម្រោងបុរី SJS ជាមួយការលក់គម្រោងអស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។
ចំណែកឯគម្រោងខុនដូប្រណីត The Hexa គ្រប់យូនីតទាំងអស់ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗដែលមានគុណភាពខ្ពស់។ គ ម្រោងទាំងមូលមានយូនីតសរុបចំនួន ៥៧៦ សាងសង់លើទីតាំងទំហំ១៥៧៨ម៉ែត្រការ៉េ។
អ្នករស់នៅក្នុងអគារ The Hexa អាចរីករាយជាមួយសេវាកម្មជាច្រើនដែលមានស្រាប់នៅក្នុងអគារផ្ទាល់់ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្ដជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក្នុងអគារនេះមានសេវាសន្ដិសុខ២៤ម៉ោង ជាមួយចំណតរថយន្ដ កម្ពស់៤ជាន់ដែលអាចបង្កភាពងាយស្រួលដល់ការចេញចូល។
លើសពីនេះទៅទៀត គម្រោងនេះមានទីតាំងនៅជិតតំបន់សេវាកម្មសំខាន់ជាច្រើនដូចជា៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗជាច្រើន ក្នុងនោះរួមមាន ហាងកាហ្វេ Starbuck Brown, Koi ផ្សារទំនើប TK Avenue និង មន្ទីរពេទ្យ Victoria International Hospital។
គម្រោង The Hexa ជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគលើការជួលត្រឡប់ទៅវិញ ដោយសារតែវាស្ថិតនៅជិតទីប្រជុំជន និងតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។
អត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយអាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ សម្រាប់អត្រានេះ អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។
គម្រោង The Hexa ផ្ដល់ជូនគម្រោងបង់ប្រាក់ងាយៗ
បង់ប្រាក់មុនចំនួន ១,០០ ០ ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% ទៀតក្នុងរយៈពេលមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង៧០% ទៀតត្រូវបង់ក្នុងរយៈពេល១ខែ។
ជាពិសេស ផ្តល់ភាពងាយស្រួល និងច្រើនជម្រើសបង់រំលស់ថែមទៀតផង៕