(ភ្នំពេញ)៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់ អង្គការសង្គមស៉ីវិល នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះជាមួយ តំណាងអង្គការសង្គមស៉ីវិលនៅកម្ពុជា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៉ីវិល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា កិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់នេះ នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ៖