(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ (TRILEANG AIRCON) បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការផលិតផលម៉ាស៉ីនត្រជាក់ Hitachi Frost Wash ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ គឺលាងសម្អាតដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ ជាអ្នកចែកចាយម៉ាស៉ីនត្រជាក់ម៉ាក HITACHI ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការផលិតផលម៉ាស៉ីនត្រជាក់ Hitachi Frost Wash នៅឯសណ្ឋាគារសុខាភ្នំពេញ នាពេលថ្មីៗនេះ។ កម្មវិធីសម្ពោធនេះ មានការចូលរួមពីតំណាងក្រុមហ៊ុន Hitachi អតិថិជន តំណាងចែកចាយម៉ាស៉ីនត្រជាក់របស់ក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
ម៉ាស៉ីនត្រជាក់ Hitachi Frost Wash បំពាក់នូវបច្ចេកវិទ្យាឈានមុខគេ គឺការលាងសម្អាតដោយស្វ័យប្រវត្តិ ដោយការបង្កកកញ្ច្រែងខាងក្នុង និងរំលាយដោយចំហាយខ្យល់ក្តៅ ដែលជាហេតុធ្វើឲ្យធូលីដីផ្សេងៗ ហូរច្រោះមកតាមទុយោទឹក។ ដំណើរការនេះទៀតសោត អាចសម្លាប់មេរោគដូចជាបាក់តេរី និងផ្សិតរហូតដល់ទៅ៩៣%។
ក្រៅពីនេះម៉ាស៉ីនត្រជាក់ HITACHI បច្ចេកវិទ្យាលាងសម្អាតដោយស្វ័យប្រវត្តិ ផ្តល់នូវខ្យល់បរិសុទ្ធដែលជួយបញ្ចៀសជំងឺ និងផ្តល់ផាសុកភាពក្នុងការប្រើប្រាស់។ បន្ថែមពីលើនេះ ម៉ាស៉ីនសេរីថ្មីនេះ អាចសន្សំសម្ចៃភ្លើងបានយ៉ាងច្រើន ពោលគឺត្រឹមតែ 0.3KWH ក្នុងមួយម៉ោងតែប៉ុណ្ណោះ (Silent Mode)។
តំណាងចែកចាយ និងអតិថិជនរបស់ក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ បានសម្តែងអារម្មណ៍សប្បាយរីករាយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើង ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន បង្កើនភាពស្និទស្នាល ជាពិសេសបង្ហាញនូវផលិតផលម៉ាស៉ីនត្រជាក់ថ្មីៗ សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជនជាអ្នកប្រើប្រាស់ ។
លោក សុខ សុខផេង (លី) អគ្គនាយកក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ បានថ្លែងថា លោកបានសម្រេចចិត្តនាំយកផលិតផល Hitachi នេះមកកម្ពុជា ព្រោះសម្លឹងឃើញថា Hitachi ជាផលិតផលដែលមានគុណភាព និងមានភាពល្បីល្បាញបំផុតនៅប្រទេសជប៉ុនជាយូរណាស់មកហើយ តែពុំមានដៃគូណាមានសមត្ថភាព អាចនាំយកចូលទីផ្សារប្រទេសកម្ពុជានៅឡើយទេ។ ម្យ៉ាងវិញទៀត ដោយលោកចង់នាំយកផលិតផលដែលល្អ ឲ្យប្រជាជនខ្មែរយើងបានសាកល្បងប្រើប្រាស់ ដើម្បីឲ្យការងារប្រចាំថ្ងៃរបស់ពួកគាត់ កាន់តែមានភាពងាយស្រួល និងកាត់បន្ថយភាពនឿយហត់ផងដែរ។
ក្នុងកម្មវិធីដ៏ត្រកាលនេះ ក្រុមហ៊ុន ទ្រីលាង អ៊ែរខន់ ក៏បានធ្វើការចាប់ឆ្នោតផ្តល់រង្វាន់ដល់ អតិថិជនរបស់ខ្លួន ដែលមានដូចជា Hitachi Speaker ហ្គាស់ម៉ាស៉ីនត្រជាក់Trion R410A និងរង្វាន់ធំមានម៉ាស៉ីនត្រជាក់Hitachi ដ៏ប្រណិតជាច្រើនគ្រឿងទៀតផងដែរ៕