(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកសន្និបាតសុខាភិបាល ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។
តាមការគ្រោងទុក ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៕