(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានឋានៈស្មើប្រធាននាយកដ្ឋាន។
មាត្រា១ នៃអនុក្រឹត្យបានសម្រេច៖ «បញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានឋានៈស្មើប្រធាននាយកដ្ឋាន»៕