(សៀមរាប)៖ នៅ២ខែដំបូង ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេសជាង៣៤ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេល២ខែ ចាប់ពីខែមករា ដល់ កុម្ភៈ ឆ្នាំ២០២០នេះ ចំណូលដែលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរជាង៣៤ម៉ឺននាក់ មានចំនួនជាង១៦លានដុល្លារ ធ្លាក់ចុះជាង៣៥ភាគរយ។ ក្នុងចំណោមថវិកាជាង១៦លានដុល្លារ ត្រូវដកជិត៧០ម៉ឺនដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគុន្ធបុប្ផា៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖