(ភ្នំពេញ)៖ ក្រុមហ៊ុន Midea ដែលជាក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ មានដូចជាទូទឹកក ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត បានសម្ពោធម៉ាស៊ីនត្រជាក់១យប់១គីឡូវ៉ាត់ និងថ្លែងអំណរគុណដល់ដៃគូសហការ នៅល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០។
លោក Owen Xu នាយកគ្រប់គ្រង់របស់ក្រុមហ៊ុន Midea បានថ្លែងថា ក្នុងឆ្នាំ២០២០ Midea បានផលិតនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី Breezeless ដែលប្រើប្រាស់ថាមពលអគ្គិសនីត្រឹមតែ ១យប់១គីឡូវ៉ាត់ ដែលបានបំពាក់បច្ចេកវិទ្យាថ្មី។ ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Breezeless ឆ្នាំ 2020 នេះមានសមត្ថភាពខ្ពស់ និង មុខងារពិសេសជាច្រើន។
លោក Owen Xu បានបញ្ជាក់ទៀតថា Midea នឹងបន្តបង្កើតផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ផ្តល់នូវគុណភាពល្អ នឹងសេវាកម្មរហ័សដល់អតិថិជនទាំងអស់។
ម៉ាក Midea ទទួលស្គាល់នៅលើឆាកអន្តរជាតិ ដោយឈរនៅលើទីផ្សារអស់រយៈពេល៥១ឆ្នាំ ចែកចាយនៅប្រទេសជាង១៥០ប្រទេស នៅគ្រប់តំបន់លើពិភពលោក៕