(ភ្នំពេញ)៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យ ១៧៩ ឬមន្ទីរពេទ្យធំ បាននាំមកបច្ចេកទេសដែលមានឈ្មោះ សមញ្ញជាខ្មែរថា «ដំណោះស្រាយបញ្ហា ស្ទះផ្លូវទឹកប្រមាត់ ដោយគ្មានការវះកាត់» ឬពាក្យពេញជាភាសាអង់គ្លេសថា ENDOSCOPIC RETROGRADE CHOLANGIO-PANCREATOGRAPHY (ERCP) មកកាន់កម្ពុជា។
បច្ចេកទេស ERCP ត្រូវបានអនុវត្តជាទូទៅក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺលំពែង និងផ្លូវទឹកប្រម៉ាត់ ដោយក្នុងនោះរួមមាន៖ ជំងឺក្រួសក្នុងផ្លូវទឹកប្រម៉ាត់ រលាកផ្លូវទឹកប្រម៉ាត់ ឬផ្លូវទឹកប្រម៉ាត់ត្បៀត ដោយសារដុំសាច់លំពែង ឬពោះវៀនសង្គត់។
ពីមុនរាល់ជំងឺដែលបានរៀបរាប់ខាងលើ គឺត្រូវបានព្យាបាលដោយការវះកាត់ យកគ្រួស ឬតពោះវៀនជាមួយផ្លូវទឹកប្រម៉ាត់ ដែលចំណាយពេល ក្នុងការព្យាបាលយូរ និងមានផលប៉ះពាល់ច្រើន។
ប៉ុន្តែសម្រាប់ការព្យាបាលតាមបច្ចេកទេស ERCP វិញគឺ៖
*គ្មានការវះកាត់ពោះ៖ អ្នកជំងឺដែលធ្វើការព្យាបាល គឺមិនចាំបាច់ធ្វើការវះកាត់
*គ្មានផលលំបាក់ ឬការឈឺចាប់ខ្លាំងក្រោយពេលព្យាបាល
*មិនមានការព្រួយបារម្ភរឿងស្នាមវះ មុខរបួសមិនជា ឬស្អិតពោះវៀនដូចការវះកាត់ពោះឡើយ
*ការសម្រាកព្យាបាលនៅមន្ទីរពេទ្យមានរយៈពេលខ្លី ដែលមិនធ្វើអោយប៉ះពាល់ខ្លាំងដល់ការបំពេញការងារប្រចាំថ្ងៃ។
ដូចនេះអ្នកជំងឺដែលកំពុងមាន ឬសង្ស័យថាមានបញ្ហាផ្លូវទឹកប្រមាត់ អាចមកធ្វើការពិនិត្យ ពិគ្រោះយោបល់ និងព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ បច្ចេកទេស ERCP នៅមន្ទីរពេទ្យព្រះកេតុមាលាបាន ដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់៕