(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ហាងលក់ទូរស័ព្ទដៃ Nokia ស្ថិតនៅចំណុចផ្លូវកែង ២០០៤ ជាប់ស្តុប Nokia អូរបែកក្អម បានបើកដំណើរការសាជាថ្មីឡើងវិញ បន្ទាប់ពីបានរៀបចំ និងមានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាហាងដ៏ទំនើបមួយ នៅកម្ពុជា ជាមួយនឹងការប្រកាសផ្តល់ជូន នូវប្រូម៉ូសិនយ៉ាងពិសេសជូនដល់អតិថិជន ទិញទូរស័ព្ទ១គ្រឿង ថែម១គ្រឿងសម្រាប់ថ្ងៃបើកដំណើរការ។
ការដាក់ឱ្យដំណើរការហាង Nokia ឡើងវិញនេះ ធ្វើឡើងក្រោមការចូលរួមពីខណៈគ្រប់គ្រងក្រុមហ៊ុន HMD និង KTH រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាមួយនិងភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនបានចូលរួមផងដែរ។
ហាងរបស់ Nokia ដែលទើបបើកដំណើរការនេះ បានបំពាក់ដោយសម្ភារទំនើបៗ ងាយស្រួលដល់អតិថិជន ជាមួយនឹងការដាក់តាំងបង្ហាញនូវផលិតផលទូរស័ព្ទឆ្លាតវៃម៉ាក Nokia ជាច្រើនម៉ូដែល ពិសេសម៉ូដែល Nokia 7.2 Nokia 6.2 និង Nokia 2.3 ដែលជាស៊េរីចុងក្រោយ និងមានសមត្ថភាពខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ព្រមទាំងទីផ្សារបច្ចេកវិទ្យាសម័យថ្មី។
Nokia 7.2 ស៊ីមពីរតម្លៃតែ ២៨៩ដុល្លា ដោយមានថែមជូនទូរស័ព្ទ Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត។ មានអេក្រង់ធំស្អាត និងផ្នែកខាងក្រោយមានកាមេរ៉ា ៣គ្រាប់នៅក្នុងស៊ុមរាងមូល មានបង្កប់សេនស័រស្កេនម្រាមដៃ ។ មានកាមេរ៉ាមុខទំហំ ២០MP Quad Pixel f/2.0 ZEISS Optics មានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon ៦៦០, មានថាមពលថ្មទំហំ ៣,៥០០mAh អាចប្រើបានរយៈពេល២ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗ។
Nokia 7.2 មាន RAM ទំហំ ៦GB និងទំហំផ្ទុក ១២៨GB, មានកាមេរ៉ាក្រោយ ៣គ្រាប់ ទំហំ៤៨MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ ៥MP និងកាមេរ៉ា Ultra-wide ទំហំ ៨MP អាចធ្វើឱ្យរូបថតបានច្បាស់ស្អាត ទោះថតនៅទីងងឹត។ ដាក់ស៊ីមកាតបាន២ និងបន្ថែមMemoryក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។
Nokia 6.2 ស៊ីមពីរតម្លៃតែ ២១៩ដុល្លា ដោយមានថែមជូន Nokia 110 អាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត។ មានអេក្រង់ធំ និងមានកាមេរ៉ា ៣គ្រាប់នៅក្នុងស៊ុមរាងមូលផ្នែកខាងក្រោយ មានបង្កប់សេនស័រស្កេនម្រាមដៃ។ កាមេរ៉ាមុខមានទំហំ ៨MP ហើយវាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon៦៣៦, ថាមពលថ្មទំហំ ៣,៥០០mAh អាចប្រើបានរយៈពេល២ថ្ងៃ សម្រាប់បម្រើដល់ការកម្សាន្តនានា។ មានRAM ទំហំ៤GB និង ទំហំផ្ទុក៦៤GB, កាមេរ៉ាក្រោយ៣គ្រាប់ ទំហំ១៦MP, កាមេរ៉ា Depth Sensor ទំហំ៥MP និងកាមេរ៉ា Ultra-wide ទំហំ៨MP ហើយអាចដាក់ស៊ីមកាតបាន២ បន្ថែម Memory ក្រៅបាន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។
Nokia 2.3 ស៊ីមពីរតម្លៃតែ ១១៥ដុល្លា រដោយមានថែមអាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាត។ បានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.២ អ៊ីញ ដែលមានកម្រិតបង្ហាញត្រឹម HD+ ក៏ដូចជាមានកម្រិត សមា មាត្រអេក្រង់១៩.៩ ហើយអេក្រង់នេះមានលក្ខណៈជាតំណក់ទឹក។ ស្មាតហ្វូន នេះមានអង្គផ្ទុក៣២GB ហើយវាក៏អនុញ្ញាតឲ្យ អ្នកប្រើប្រាស់បន្ថែមអង្គផ្ទុកពីខាងក្រៅបានដល់ ៥១២GB។ ផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយមានចំនួន ២គ្រាប់ដាក់បញ្ឈរនៅចំកណ្តាលជាមួយ Flash LED ដែលក្នុងនោះ មានលេនគោលទំហំ ១៣MP និងលេនមួយទៀតមានទំហំ ២MP ដែលអាចថតរូបបានច្បាស់ទោះស្ថិតនៅលក្ខខណ្ឌពន្លឺតិចក្ដី។ ខាងមុខមានកាមេរ៉ាមួយគ្រាប់ទំហំ 5MP។ Nokia 2.3 មានថាមពលថ្មដល់ ៤,០០០mAh ដែលអាចកាន់បានដល់ពីរថ្ងៃឯណោះ។
ហាង Nokia ក៏បានបើកយ៉ាងទូលាយសម្រាប់សាធារណជន ចូលទស្សនាម៉ូដែលទូរស័ព្ទសេរីថ្មីៗដោយសេរី។ អ្វីដែលពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងដែលមកទិញទូរស័ព្ទ Nokia គ្រប់ម៉ូដែល ក្រុមហ៊ុននឹងផ្តល់ជូនអាវយឺតដ៏ស្រស់ស្អាតមួយ។ រឹតតែពិសេសទៀតសម្រាប់ម៉ូដែល Smartphone មួយចំនួនទៀតក៏មានលក់បញ្ចុះតំលៃរហូតទៅដល់ ៥០% មានសុពលភាពចាប់ពីថ្ងែជូនដំណឹងនេះ រហូតដល់ថ្ងែទី ១៥ ខែមិនា ឆ្នាំ២០២០ រឺរហូតអស់ពីស្តុក។ សម្រាប់ព័ត៌មានលម្អិត៖ 012 879 707 ៕