Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងឥន្ធនៈលក់រាយចុះថ្លៃបន្តិចថែមទៀត៖ សាំងធម្មតាតម្លៃ៣,៤៥០រៀល និងម៉ាស៊ូតតម្លៃ៣,១៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែមីនា!

02-03-2020 11:26

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៣,៤៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ៣,១៥០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះឃើញថាចុះថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,៥០០រៀល និងម៉ាស៊ូត៣,២៥០រៀលក្នុង១លីត្រ៕