(ភ្នំពេញ)៖ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅឆ្នាំ២០១៩ ឆ្នាំ២០២០ និងអមជាមួយការប្រារព្ធអបអរសាទរទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» នាថ្មីៗនេះ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានដឹកនាំកិច្ចប្រជុំណែនាំដល់ប្រធានស្ថាប័នទេសចរណ៍មន្ទីរទេសចរណ៍ រាជធានី-ខេត្ត អំពីវិធានការចាត់តាំងអនុវត្តបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺឆ្លងវីរុស កូរ៉ូណា (covid-19) ធ្វើយ៉ាងណាឱ្យមាន «ជនបង្គោលយ៉ាងហោចណាស់មួយនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍»។
អាជីវកម្មទេសចរណ៍ដែលត្រូវបញ្ជ្រាបការយល់ដឹងនេះ មានដូចជា៖
ទី១៖ ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍
ទី២៖ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
ទី៣៖ មគ្គុទេ្ទសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំភ្ញៀវ (Tour Leaders)
ទី៤៖ អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី
ទី៥៖ អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា
ទី៦៖ អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ជាដើម៕
ខាងក្រោមជាសារអត្ថន័យខ្លឹមសារអប់រំនីមួយៗ៖