(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរស័ព្ទចល័តទាំង៦ ព្រមទាំងប្រតិបត្តិករមាត់ច្រកទូរគមនាគមន៍អន្តរជាតិចំនួន២ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍ ដែលមានទិសដៅ និងគោលបំណង ធ្វើបទបង្ហាញអំពីស្ថានភាពការ ធ្វើអាជីកម្មសេវាទូរគមនាគមន៍នៅកម្ពុជា ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃអាគារនិយ័តករទូរគមនាគមន៍កម្ពុជា ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង៩ព្រឹក។
ក្នុងសន្និសីទនោះក៏នឹងពិនិត្យមើលលើកង្វល់របស់បងប្អូន អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ពាក់ព័ន្ធនឹង៖
១៖ គុណភាពសេវា តំបន់គ្របដណ្តប់សេវា ល្បឿននៃការប្រើប្រាស់សេវាអ៉ិនធឺណិត និងការលំបាកទំនាក់ទំនង
២៖ ការកាត់ទឹកប្រាក់មិនប្រក្រតីនៅពេលបញ្ចូលទឹកប្រាក់របស់អ្នកប្រើប្រាស់
៣៖ លេខស៊ីញ៉ូហៅចូលអាណាមិកពីអន្តរជាតិ ដែលនាំឲ្យមានការបារម្ភលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕