Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ច្រានចោលការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំង ដែលថាកម្ពុជាមានជំងឺកូរ៉ូណាថ្មីច្រើន ប៉ុន្តែរដ្ឋាភិបាលបិទព័ត៌មាន

29-02-2020 23:11

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសច្រើនចោល នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំងរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19។

ការចេញមកប្រកាសច្រានចោលព័ត៌មានមិនពិតរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ Sovanara Som ជាសមាជិករណសិរ្សរំដោះជាតិកម្ពុជា ដែលដឹកនាំដោយ លោកសម សេរី នោះបានបំភ្លៃព័ត៌មានថា ប្រទេសកម្ពុជាបានឆ្លងនូវមេរោគកូរ៉ូណាថ្មីច្រើនបំផុត ប៉ុន្តែក្រសួងសុខាភិបាល បានបិទព័ត៌មាន។

ពាក់ព័ន្ធនឹងការប្រឌិតព័ត៌មានរបស់សមាជិកក្រុមប្រឆាំងរដ្ឋាភិបាលនេះអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

បេីតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺរហូតមកទល់ពេលនេះកម្ពុជាមិនទាន់មានវត្តមាននៅជំងឺកូរ៉ូណាថ្មី ទៀតឡើយ ក្រៅតែពីបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចេញពីក្រុងវូហាន ប្រទេសចិន ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តីជនជាតិចិនរូបនោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ៕