Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រលាញ់ជីវិតអ្នក និងគ្រួសារអ្នកត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែកុម្ភ:៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២៩នាក់

29-02-2020 20:35

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី និងជួញដូរ១១រណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,៥៩៥ករណី ឃាត់មនុស្ស៣២៧៣នាក់ (ស្រី១៨១នាក់) ក្នុងនោះជនបរទេស១០៥នាក់ (ស្រី៦នាក់)៕