(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាននៃអាជ្ញាធរជាតិអប្សរា អមដំណើរដោយអ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចូលក្រាបថ្វាយបង្គុំគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទូលថ្វាយនូវលទ្ធផលដ៏ល្អប្រសើរនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីឆ្នាំ២០១៩ កន្លងទៅ។
ការចូលគាល់ព្រះមហាក្សត្ររបស់គណៈប្រតិភូខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះក៏មានទាំងសហប្រធានជប៉ុន បារាំង និងអង្គការយូណេស្កូផងដែរ៕