(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត នឹងរៀបចំកម្មវិធី Super Data Race ប្រចាំឆ្នាំ២០២០ ជាលើកដំបូង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាចុងសប្តាហ៍នេះ (ត្រូវនឹងថ្ងៃទី០១ ខែមីនា)។ តាមការរំពឹងទុក កម្មវិធីនេះ នឹងមានមនុស្សយ៉ាងច្រើនកុះករ មកចូលរួមទស្សនាកំសាន្តសប្បាយ។
កម្មវិធី Data Races បានបង្ហាញវត្តមាន ជាលើកដំបូងក្នុងឆ្នាំ២០២០ ហើយនេះ គឺជាលើកទី៨ហើយ ដែលក្រុមហ៊ុន សែលកាត បានរៀបចំកម្មវិធីប្រណាំងប្រជែង ដ៏មានប្រជាប្រិយភាពមួយនេះឡើង។
យ៉ាងណាមិញ កម្មវិធីសម្រាប់ឆ្នាំ២០២០ នឹងកាន់តែអស្ចារ្យជាងឆ្នាំកន្លងទៅ ដោយយុវជនមកពីបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមប្រណាំងប្រជែង នៅក្នុងព្រឹត្តិការណ៍នេះ បានផងដែរ។
ការចូលរួមទស្សនា ក្នុងឆ្នាំនេះ នឹងកាន់តែអធិកអធមអស្ចារ្យ ហើយការប្រណាំងប្រជែង ដើម្បីឈ្នះរង្វាន់វិញ ក៏កាន់តែស្វិតស្វាញដូចគ្នា។ រង្វាន់សម្រាប់អ្នក ឈ្នះមានដូចជា iPhone 11 Pro, Apple Watch, Ipad, Airpods, JBL Go និងគម្រោងផ្តល់ទិន្នន័យ និងបញ្ចូលទឹកប្រាក់ដោយឥតគិតថ្លៃ។
Super Data Race គឺជាកម្មវិធីហ្គេមលេង លើទូរស័ព្ទចល័តដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត ដែលត្រូវបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់យុវជន ក៏ដូចជាអនុញ្ញាត ឲ្យពួកគេទទួលបាននូវបទពិសោធន៍ពិតប្រាកដ នៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបំផុត នៅលើបណ្តាញ 4GLTE ដែលជាបណ្តាញលឿនជាងគេបំផុត នៅក្នុង ប្រទេសកម្ពុជា។
សិស្សនិស្សិត ដែលចូលរួមលេង នឹងត្រូវប្រណាំងប្រជែង ជាមួយពេលវេលា ក្នុងការដោះស្រាយកិច្ចការឌីជីថល ដើម្បីឈានទៅដល់ការរកឃើញតម្រុយ និងភាពភ្ញាក់ផ្អើល ដោយក្នុងនោះ អ្នកចូលរួមប្រកួតប្រាំនាក់ដំបូងគេ ដែលអាចបញ្ចប់គ្រប់វគ្គដោយជោគជ័យ នឹងទទួលបានរង្វាន់ធំ ពិសេសអស្ចារ្យពីកម្មវិធី។
កម្មវិធីប្រណាំងប្រជែងនេះ បានទាក់ទាញអ្នកចូលរួម ដែលជាយុវវ័យពោរពេញ ទៅដោយភាពស្វាហាប់ជាង២,០០០ នាក់។ ក្រុមការងារ សែលកាត រំពឹងទុកថា នឹងអាចបំបែកកំណត់ត្រា បាននៅចុងសប្តាហ៍នេះ ដោយសារមានសិស្សនិស្សិតជាង១,៥០០ នាក់ បានទាញយកកម្មវិធីនេះ សម្រាប់ទុកប្រើប្រាស់រួចរាល់ហើយ។
កម្មវិធី Super Data Race បានទទួលពានរង្វាន់យុទ្ធនាការ ទីផ្សារឆ្នើមបំផុតប្រចាំឆ្នាំ (Best Marketing Campaign Of the Year) ពី CMO Asia កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ នៅទូទាំងប្រទេសកម្ពុជា។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ក្រុមការងាររបស់លោក បានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ដ៏ធំ នៅចុងសប្តាហ៍នេះ ដោយក្នុងនោះ ក្រុមការងារលោក ក៏បានរៀបចំដំឡើងបណ្តាញបន្ថែម នៅជុំវិញទីតាំងប្រារព្ធកម្មវិធី ដើម្បីអនុញ្ញាតឲ្យសិស្សនិស្សិត ចូលរួមប្រណាំងប្រជែង ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
ក្រុមតន្រ្តីករ អ្នកចម្រៀង និង Influencer មួយចំនួនទៀត ក៏ត្រូវបានអញ្ជើញ ឲ្យចូលរួមនៅក្នុងកម្មវិធីតន្រ្តីខ្នាតតូច ដើម្បីជួយបង្កបរិយាកាស ឲ្យកាន់តែសប្បាយអធិកអធម នៅក្នុងបរិវេណសាលា បន្ទាប់ពីការប្រណាំងប្រជែង ត្រូវបានបញ្ចប់ទៅ។
សម្រាប់លោក អ្នកដែលមានបំណងចង់ចូលរួម សូមទាញយកកម្មវិធី Super Data Race ដោយឥតគិតថ្លៃ នៅលើទូរស័ព្ទ ហើយបន្ទាប់មកធ្វើការ ចុះឈ្មោះជាអ្នកប្រណាំង ជាមួយនឹងលេខទូរស័ព្ទ សែលកាតរបស់អ្នក។ អ្នកចូលរួមប្រណាំងត្រូវមានស៊ីមកាតសែលកាត ដើម្បីចុះឈ្មោះ ហើយរាល់អ្នកចូលរួមប្រណាំងទាំងអស់ នឹងទទួលបានកាដូពិសេសមួយនៅក្នុងថ្ងៃប្រកួត៕