(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤២ករណី ក្នុងនោះ ករណីប្រើប្រាស់១៩ករណី និងករណីជួញដូរ២៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០៤នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៥៨០ករណី ឃាត់មនុស្ស៣២៤៤នាក់ (ស្រី១៧៨នាក់)៕