រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសតែងតាំងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង, លោក អ៊ិត សុធា ជំនួសលោក យូ ទិត្យវឌ្ឍនៈ ផ្លាស់ទៅជាអគ្គព្រះរាជអាជា្ញរងសាលាឧទ្ធរណ៍តំបន់ខេត្តព្រះសីហនុ
28-02-2020 15:39
(កំពង់ធំ)៖ រសៀលថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក អ៊ិត សុធា ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងជំនួសលោក យូ ទិត្យវឌ្ឍនៈ ដែលផ្លាស់ទៅកាន់ជាអគ្គព្រះរាជអាជា្ញរងសាលាឧទ្ធរណ៍តំបន់ខេត្តព្រះសីហនុ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរកងកម្លាំងមន្ត្រីរាជការប្រមាណ ៣០០នាក់ផងដែរ៕