(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើម ដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរខូវិដ-១៩។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងថា ការដែលក្រសួងបានចេញសេចក្តីណែនាំ ដែលរួមមានឧបសម្ព័ន្ធ និងទម្រង់លិខិតនានា ជូនម្ចាស់រោងចក្រឱ្យបានជ្រាបយ៉ាងលម្អិតនេះ គឺក្នុងគោលបំណងបង្ករភាពងាយស្រួល ដល់ម្ចាស់រោងចក្រ និងដើម្បីធានាថាវិធានការណ៍រួម របស់រាជរដ្ឋាភិបាលនឹងអាចអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
សូមអានសេចក្តីណែនាំលម្អិត របស់ក្រសួងការងារដូចខាងក្រោម៖