Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព៖ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រីលោក ម្សាល់ លាស់ បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ

28-02-2020 10:27

(ត្បូងឃ្មុំ)៖ លោកស្រី វ៉ាល់ ណុប និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយលោក ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ នៅវេលាម៉ោង ៣៖៣០នាទីទាបភ្លឺនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅគេហដ្ឋាន រាជធានីភ្នំពេញ។

សពបានបញ្ជូនទៅដល់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម នឹងបញ្ចុះសព នៅវេលាម៉ោង ៣រសៀលថ្ងៃខែឆ្នាំដដែលនេះ នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ព័ត៌មាននេះ ចាត់ទុកជាការគោរពជូនដំណឹងដល់ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសពលោក ម្សាល់ លាស់ មេត្តាជ្រាបអំពីព័ត៌មានដ៏ក្រៀមក្រំនេះ និងអញ្ជើញចូលរួម៕